angkor wat, temple corridor, solo traveler, peaceful scene, khmer temple, cultural explorer, corridor symmetry, timeless beauty, phone wallpaper, destination inspiration, 4k, tourist, medieval architecture, tourist attraction, ancient history, natural light, photography, portrait, zen feeling

បារាំង ប្រកួតនឹងអេស្ប៉ាញ ហើយអង់គ្លេស ប៉ះអាហ្សង់ទីន៖ អត្ថបទវិភាគមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ 

សេចក្តីសង្ខេប

តើក្រុមជម្រើសជាតិលំដាប់កំពូលៗរបស់ពិភពលោក...

1 min read

តើក្រុមជម្រើសជាតិលំដាប់កំពូលៗរបស់ពិភពលោកបានត្រៀមខ្លួនរួចរាល់កម្រិតណាមុនពេលឈានចូលដល់ការប្រកួតកាត់សេចក្តីនៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនេះ? ស្វែងយល់បន្ថែមនៅក្នុងអត្ថបទវិភាគរបស់ 1xBet។

ថ្ងៃទី 14 ខែកក្កដា, ទីក្រុង Dallas៖ បារាំងប្រកួតនឹងអេស្ប៉ាញ

បារាំងហាក់កំពុងតែសាងកំណត់ត្រាយុទ្ធនាការប្រកួតដ៏ល្អបំផុតរបស់ពួកគេ ក្រោមការដឹកនាំរយៈពេល 14 ឆ្នាំរបស់លោក Didier Deschamps។ បន្ទាប់ពីឈរនៅកំពូលតារាងពូល I ក្រុមមាន់គកបារាំងបានវាយទម្លុះឆ្លងកាត់វគ្គជម្រុះយ៉ាងរលូន ដោយស្ទើរតែមិនខ្ចីខ្វល់ពីមុខមាត់គូប្រកួតឡើយ៖ នោះគឺការលត់ស៊ុយអែតយ៉ាងចាស់ដៃ 3-0, យកឈ្នះប៉ារ៉ាហ្គាយយ៉ាងប្រយ័ត្នប្រយែង 1-0, និងផ្តួលក្រុមដ៏រឹងមាំម៉ារ៉ុកក្នុងលទ្ធផល 2-0 យ៉ាងងាយស្រួល។

តំបន់ការពាររបស់បារាំងមើលទៅហាក់ដូចជារឹងមាំមិនអាចទម្លុះបានទាល់តែសោះ ខណៈដែលតំបន់ប្រយុទ្ធរបស់ពួកគេពោរពេញទៅដោយកម្លាំងស៊ុតយ៉ាងកក្រើកតាមរយៈកីឡាករ Michael Olise, Ousmane Dembélé, និង Kylian Mbappé។ ប្រធានក្រុមបារាំងរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយរកបានប្រាំបីគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបីដងរួចមកហើយ។ តារាឆ្នើមរបស់ក្រុម Real Madrid រូបនេះ ហាក់កំពុងតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចាកចេញពីសហរដ្ឋអាមេរិក ដោយមិនត្រឹមតែពាំនាំយកពានរង្វាន់ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្តោបក្តាប់ពានរង្វាន់ឯកត្តជនជាកីឡាករល្អបំផុត និងជាអ្នកទាត់បញ្ចូលទីច្រើនជាងគេបំផុតផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានក្រុមដែលអាចបញ្ឈប់ភាពខ្លាំងរបស់បារាំងបាន នោះច្បាស់ណាស់គឺជាក្រុមម្ចាស់ជើងឯកអឺរ៉ុប។ ទោះបីជាអេស្ប៉ាញបច្ចុប្បន្ន មិនអាចលេងទម្រង់គ្រប់គ្រងបាល់បានល្អឥតខ្ចោះដូចជំនាន់ Xavi និង Iniesta កាលឈ្នះពានឆ្នាំ 2010 ក៏ដោយ ប៉ុន្តែកូនក្រុមរបស់លោក Luis de la Fuente នាពេលនេះ បានវិវឌ្ឍន៍ខ្លួនទៅជាក្រុមដែលមានការវាយសម្រុកកាន់តែខ្លាំងក្លា និងមុតស្រួចជាងមុនទៅទៀត។

អេស្ប៉ាញទើបតែរបូតគ្រាប់បាល់ទីមួយរបស់ពួកគេតែប៉ុណ្ណោះនៅក្នុងវគ្គប្រាំបីក្រុមចុងក្រោយ ខណៈឈ្នះក្នុងវគ្គជម្រុះលើក្រុមអូទ្រីស (3-0), ព័រទុយហ្គាល់ (1-0), និងបែលហ្ស៊ិក (2-1) បានបង្ហាញយ៉ាងច្បាស់ពីគុណភាពនៃតំបន់ប្រយុទ្ធរបស់ពួកគេ។ សមាសភាពក្រុមរបស់លោក De la Fuente គឺសំបូរទៅដោយកីឡាករមានសមត្ថភាពខ្ពស់ រហូតដល់ថ្នាក់កីឡាករកម្រិតកំពូលដូចជា Pedri និង Mikel Merino អាចត្រឹមតែជាកីឡាករបម្រុងប៉ុណ្ណោះ។ ជាពិសេស កីឡាករ Merino បានស៊ុតបាល់យកជ័យជម្នះក្នុងនាមជាកីឡាករបម្រុងសម្រាប់ការប្រកួតពីរលើកចុងក្រោយរបស់អេស្ប៉ាញ។

ហាងឆេង៖ 

បារាំងឈ្នះ – 2.385

ស្មើ – 3.305

អេស្ប៉ាញឈ្នះ – 3.405

ថ្ងៃទី 15 ខែកក្កដា, ទីក្រុង Atlanta៖ អង់គ្លេស ប៉ះ អាហ្សង់ទីន

ក្រុមម្ចាស់ការពារតំណែងជើងឯកពិភពលោកមួយនេះ នៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើ Lionel Messi។ ក្នុងវ័យ 39 ឆ្នាំ កំពូលវីរបុរសបាល់ទាត់អាហ្សង់ទីនរូបនេះនៅតែបន្តយកឈ្នះលើពេលវេលា ដោយរកបានប្រាំបីគ្រាប់រួចមកហើយនៅក្នុងយុទ្ធនាការនេះ ព្រមទាំងបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះដោយមានកំណត់ត្រា 21 គ្រាប់។

ដំណើរឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់អាហ្សង់ទីនគឺមិនមែនជារឿងងាយស្រួលនោះទេ។ ក្រុម La Albiceleste ទទួលបានជ័យជម្នះយ៉ាងស្វិតស្វាញ និងព្រឺព្រួចក្នុងម៉ោងបន្ថែមចំនួនពីរលើក ទៅលើក្រុមកាបវែរ (3-2) និង ស្វីស (3-1) ព្រមទាំងការវាយបកដ៏កក្រើកយកឈ្នះអេហ្ស៊ីប (3-2) ក្នុងម៉ោងធម្មតាផងដែរ។ ទោះបីជាអាហ្សង់ទីនអាចស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងការប្រកួតនៃវគ្គជម្រុះក៏ដោយ ក៏បញ្ហានៅតំបន់ការពាររបស់ពួកគេនៅតែផ្តល់ក្តីសង្ឃឹមឱ្យគូប្រកួតក្នុងការស្វែងរកជ័យជម្នះដដែល។

អង់គ្លេសបានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទីបួនរបស់ខ្លួន តាមរយៈការបង្ហាញភាពរឹងមាំ និងតស៊ូយ៉ាងខ្លាំងពេញមួយវគ្គចាញ់ធ្លាក់។ ទល់នឹងក្រុមកុងហ្គោ និងន័រវែស ក្រុមតោកំណាចអង់គ្លេសបានរបូតគ្រាប់បាល់មុន ប៉ុន្តែចុងក្រោយនៅតែអាចវាយបកយកជ័យជម្នះបាន ខណៈការប្រកួតទល់នឹងម៉ិកស៊ិក ពួកគេបានលេងស្ទើរតែពេញមួយតង់ទីពីរដោយនៅសល់កីឡាករតែដប់នាក់ប៉ុណ្ណោះ តែពួកគេនៅតែអាចរក្សាគ្រាប់បាល់នាំមុខបានរហូតដល់ចប់ការប្រកួត។

ក្នុងកំឡុងពេលព្រឹត្តិការណ៍នេះ លោក Thomas Tuchel បានប្រើប្រាស់កីឡាករខុសៗគ្នាចំនួនបួននាក់នៅតំបន់ការពារស្លាបស្តាំ ប៉ុន្តែការបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងរបស់ Reece James នៅក្នុងវគ្គប្រាំបីក្រុមចុងក្រោយ បានសបញ្ជាក់ឱ្យឃើញថា ខ្សែការពារជម្រើសដំបូងរូបនេះបានជាសះស្បើយពេញលេញហើយ។ ក្តីសង្ឃឹមដ៏ធំបំផុតរបស់អង់គ្លេសគឺពឹងផ្អែកទៅលើ Jude Bellingham និង Harry Kane ដែលម្នាក់ៗរកបានប្រាំមួយគ្រាប់រួចមកហើយរហូតមកដល់ពេលនេះ។ សំណួរដ៏ធំបំផុតគឺថាតើ Declan Rice មានកាយសម្បទាគ្រប់គ្រាន់អាចចូលលេងជម្រើសដំបូងបានដែរឬទេ? ខ្សែបម្រើរបស់ក្រុម Arsenal រូបនេះ ដែលកម្រនឹងត្រូវគេប្តូរចេញណាស់ទាំងនៅក្លឹប និងជម្រើសជាតិ បានធ្លាក់ខ្លួនឈឺមុនការប្រកួតវគ្គប្រាំបីក្រុមចុងក្រោយមកម្ល៉េះ។ លោក Tuchel ត្រូវបានបង្ខំចិត្តប្តូររូបគេចេញនៅពេលសម្រាកតង់កំឡុងការប្រកួតទល់នឹងន័រវែស ដែលបន្ទាប់ពីនោះមក អង់គ្លេសបានរបូតការគ្រប់គ្រងបាល់នៅតំបន់បម្រើអស់មួយរយៈ។

ហាងឆេង៖ 

អង់គ្លេសឈ្នះ – 2.703

ស្មើ – 3.08

អាហ្សង់ទីនឈ្នះ – 3.115

ការទស្សន៍ទាយលទ្ធផលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬព្រឹត្តិការណ៍ទាំងមូល គឺជារឿងដ៏លំបាកបំផុត។ បារាំងដែលគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ អេស្ប៉ាញដែលមានការរៀបចំទម្រង់លេងយ៉ាងអស្ចារ្យ អាហ្សង់ទីនដែលពោរពេញដោយមហិច្ឆតា និងអង់គ្លេសដែលពោរពេញដោយភាពរឹងមាំតស៊ូ – ក្រុមនីមួយៗសុទ្ធតែសក្តិសមនឹងទទួលបានជ័យជម្នះ។ កុំរំលងការប្រកួតកាត់សេចក្តីដ៏កក្រើកនៅសហរដ្ឋអាមេរិកនេះជាមួយ 1xBet!

ចែករំលែកក្ដីស្រឡាញ់របស់អ្នក
KhmerPulseHub featured image showcasing Khmer culture, lifestyle and trending stories

Bopha Rath

បុប្ផា រ័ត្ន គឺជាអ្នកកែសម្រួលនិន្នាការឌីជីថលម្នាក់ ដែលតាមដានខ្លឹមសារដែលមានការពេញនិយមទូទាំងប្រទេសកម្ពុជា។ នាងរៀបចំរឿងរ៉ាវប្រព័ន្ធផ្សព្វផ្សាយសង្គម បាតុភូតអ៊ីនធឺណិត និងការផ្លាស់ប្តូរវប្បធម៌យុវជនដែលកើតឡើងក្នុងពេលជាក់ស្តែង ដែលភាគច្រើនត្រូវបានគេនិយាយច្រើនបំផុត។

Articles: 58

Leave a Reply

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *